នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៤ អនុសមាសភាគទី ២.២ នៃគម្រោង SAAMBAT សហការជាមួយ Impact Hub Phnom Penh បានរៀបចំព្រឹត្តិការណ៍ប្រកួតឯកជនមួយសម្រាប់កម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថលរដូវកាលទី ២ នៃមូលនិធិសម្រាប់ការប្រកួតប្រជែង ។ បេក្ខជនដែលមានសក្តានុភាពចំនួន ១០ ក្រុម បានចូលរួមក្នុងការប្រកួតប្រជែងនេះ ក្នុងគោលបំណងបង្ហាញពីសមត្ថភាពរបស់ពួកគេ ជាមួយនិងដំណោះស្រាយប្រកបដោយនវានុវត្តន៍ក្នុងការដោះស្រាយបញ្ហាប្រឈមនៃការបែកខ្ញែកតួអង្គនៃខ្សែច្រវាក់តម្លៃកសិកម្ម ។ ក្រុមចំនួន ៣ ទៅ ៥ នឹងត្រូវបានជ្រើសរើស ហើយលទ្ធផលនឹងត្រូវបានប្រកាសក្នុងសប្តាហ៍នេះ។ សូមរង់ចាំព័ត៌មានថ្មីៗបន្ថែមទៀត ទាក់ទងនឹងកម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថលរដូវកាលទី ២ នៃមូលនិធិសម្រាប់ការប្រកួតប្រជែង ។