អនុសមាសភាគទី ១.១: ជួយដល់ការពង្រឹងទៅលើផ្លូវជនបទដែលមានស្រាប់ ដែលចាំបាច់សម្រាប់ខ្សែច្រវ៉ាក់កសិកម្មរបស់គម្រោង AIMS និង ASPIRE ក៍ដូចសម្រាប់គម្រោង កម្មវិធីអភិវឌ្ឍ និងសេដ្ឋកិច្ចជនបទ។

តារាងនៃទិសដៅ រូបវន្តសម្រាប់ប្រភេទនៃផ្លូវជនបទ របស់គម្រោង SAAMBAT:

ប្រភេទធាតុចេញ បរិមាណ
ពាក់កណ្តាលអាណត្តិវដ្ឋនៃគម្រោង ចុងបញ្ចប់អាណត្តិនៃគម្រោង
ផ្លូវក្រាលដោយកៅស៊ូពីជាន់ ឬក្រាលដោយបេតុង ១៥០ គ.ម ៦៥០ គ.ម
ផ្លូវលំជនបទក្រាលគ្រួសក្រហម ៦០ គ.ម ១៥០ គ.ម

គម្រោងប្លង់របស់ផ្លូវជនបទ ត្រូវគិតគូរពីផលប៉ះពាល់ពីហានិភ័យ ប្រែប្រួលអាកាសធាតុ នាពេលបច្ចុប្បន្ន នឹងទៅអនាគត ដូចជាគ្រោះទឹកជំនន់ ការបាត់ស្រុតដី ឬភាពរេចរឹល។​ គម្រោងនឹងប្រើការរចនាបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ដែលមានតម្លៃនិងប្រសិទ្ធភាពសមរម្យ។

សម្រាប់ប្រភេទផ្លូវកៅស៊ូ (DBST) និងផ្លូវក្រាលបេតុង​ គម្រោងនឹងរៀបចំឱ្យមានការសិក្សាត្រួតពិនិត្យលើស្ថានភាពសុវត្ថភាព ផ្លូវថ្នល់ នៅពេលចាប់ផ្តើម សេចក្តីព្រាងនៃរចនាគម្រោងប្លង់ គម្រោងប្លង់ចុងក្រោយ និងក្រោយពេលសាងសង់រួចរាល់ស្របតាមនិយាមនៃការអនុវត្តល្អជាអន្តរជាតិ។

ការពង្រឹងសមត្ថភាពស្ថាប័ន និងថវិកាសម្រាប់ការថែទាំផ្លូវថ្នល់ ព្រមទាំងការធានាសុវត្ថភាពផ្លូវថ្នល់ គឺជាការងារគន្លឺះសម្រាប់ធានានិរន្តភាពរបស់ផ្លូវ និងផល់ប្រយោជន៍យូរអង្វែងរបស់អ្នកទទួលផល និងសុវត្ថភាពដងផ្លូវ។

សូមអានProject Implementation Manualនៅទីនេះ។