សមាសភាគទី ១: ហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវ៉ាក់តម្លៃផ្តល់ហិរញ្ញវត្ថុ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ទ្រទ្រង់ដល់សេដ្ឋកិច្ច កសិកម្ម តាមរយៈការពង្រឹងការដឹកជញ្ជូនធាតុចូលនិងផលិតផលកសិកម្មនិងទីកន្លែងសម្រាប់ ដោះដូរ ឬរក្សាទុកផលិតផល សម្រាប់ការលក់ដូរនៅតាម តំបន់ប៉ូលសេដ្ឋកិច្ចទាំង៥០ នៅក្នុងខេត្តអទិភាពទាំង១២ ក្នុងប្រទេសកម្ពុជា។

SAAMBAT Technical Team and Provincial Team visited proposed sub-project sites (Kandal, September 2021 – Photo by Say Sokha, SAAMBAT)
រូបភាពរបស់ក្រុមការងារបច្ចេកទេសថ្នាក់ជាតិ និងខេត្ត ចុះវាយតម្លៃដល់ទីតាំង សំណើរអនុគម្រោង (ខេត្តកណ្តាល ខែ កញ្ញា ២០២១ រូបភាពដោយ សាយ សុខា SAAMBAT)

សមាសភាគទី ១ លើកទិសដៅបង្កើនផលចំណេញ របស់ប្រជាជនក្រីក្រនៅតាមជនបទ បានមកពីការចូលរួមក្នុងទីផ្សារ។ ធាតុចេញរូបវន្ត រួមមានការសាងសង់ឡើងវិញ ឬពង្រឹងគុណភាពផ្លូវលំជនបទចំនួន ៦៥០​គីឡូម៉ែត ពង្រឹងបន្ថែម ទីផ្សារ៥០​កន្លែង  និងមជ្ឍមណ្ឌលប្រមែប្រមូលផលិតផល និងកសាងឡើងវិញ ឬពង្រឹងបន្ថែមកំពង់ដរចំនួន ២៥កន្លែង ទៀត។

អនុគម្រោងហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានជ្រើសរើស យោងតាមសេចក្តីត្រូវការរបស់មូលដ្ឋាន ស្របតាម លក្ខណៈវិនិច្ឆ័យអភិវឌ្ឍន័ ដោយចេរភាព កិច្ចគាំពារបរិស្ថាននិងសង្គម និងលទ្ធភាព ក្នុងការជម្រុញឱ្យមានការវិនិយោគសាធារណៈ និង ឯកជនបន្ថែមទៀត និង ការរីកចម្រើនក្នុងខ្សែច្រវ៉ាក់តម្លៃនានា ដែលទ្រទ្រង់ដោយកម្មវិធីអភិវឌ្ឍនានាដូចជាគម្រោង ASPIRE និង AIMS

ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ និងសហគមន៍ ទទួលខុសត្រូវក្នុង ការអនុវត្តសមាសភាគទី១ នៃគម្រោង SAAMBAT។

រូបភាពនៃអនុគម្រោងដែលបានស្នើឡើងសម្រាប់ការស្តារឡើងវិញ ឬពង្រឹងគុណភាពឡើងថែមទៀត​ (ខេត្តកំពង់ធំ ខែកក្កដា ២០២១ រូបថតដោយ SAAMBAT)