គម្រោង សម្បត្តិ  “SAAMBAT” បានរៀបចំ និងអនុវត្ត របៀបជាគម្រោងចូលរួមចំណែកដល់ការដោះស្រាយ ឬគល់នៃបញ្ហាវិសមភាពយេនឌ័រ និងផលប៉ះពាល់បរិស្ថាននិងសង្គម។ គម្រោងចូលរួមដោះស្រាយ មូលហេតុដើមដែលនាំឱ្យ ផលិតភាព និងប្រាក់ចំណូលទាប នៅទីជនបទ និងឱកាសសេដ្ឋកិច្ចនៅមានកំរិត ជាពិសេសសម្រាប់ យុវជន  ស្ត្រី ជនជាតិដើមភាគតិច និងក្រុមជនងាយរងគ្រោះ។ គម្រោងចូលរួមចំណែក ដល់ការពង្រឹងសមត្ថភាពផលិតកម្ម និងបង្កើនប្រាក់ចំណូល ពង្រឹងជំនាញផ្នែកបច្ចេកវិទ្យា និងភាពប៉ិនប្រសព្វ ពង្រីកលទ្ធភាពទទួលបានធាតុចូលសំខាន់ៗ សម្រាប់ផលិតកម្មកសិកម្ម ឱកាសចាប់បានទីផ្សារ ប្រភពហិរញ្ញវត្ថុ និងសេវាកម្ម ឬឱកាសមានការងារធ្វើនៅជនបទ បន្ថែមលើមុខរបរធ្វើស្រែចម្ការ។ គម្រោងក៍រួមចំណែកដល់ការបង្កើនសមត្ថភាព ដើម្បីបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងពង្រឹងដល់សមភាពយេនឌ័រ និង ការលើកកម្ពស់ស្ត្រី។ អាស្រ័យហេតុនេះគម្រោង SAAMBAT តែងតែបញ្ចូលការគិតគូរអំពី យែនឌ័រ យុវជន  ស្ត្រីជនជាតិដើមភាគតិច ការប្រែប្រួលអាកាសធាតុ និង កិច្ចការពារសុវត្ថភាពសង្គម និងបរិស្ថាន នៅរាល់សកម្មភាពរបស់គម្រោងខ្ជាប់ជាប្រចាំ។

គម្រោង សម្បត្តិ  “SAAMBAT” ប្រកាន់ខ្ជាប់តាម គោលការណ៍ដឹកនាំ ទិសដៅអភិវឌ្ឍន៍ដោយចេរភាព (UNSDGs) របស់អង្គការសហប្រជាជាតិ​ “ដែលប្រកាសថា យើងមិនបានបោះបង់នណាម្នាក់ ចោលឡើយ” (LNOB)។ ហេតុនេះ គម្រោងតែងតែ យកចិត្តទុកដាក់ដល់ សេចក្តីត្រូវការចាំបាច់ ការព្រួយបារម្ភ និងសិទ្ធិរបស់ស្ត្រី យុវជន/យុវនារី និង​ជនជាតិដើមភាគតិច។ គម្រោងបានរៀបចំ និងអនុវត្តផែនការសកម្មភាពយែនឌ័រ ជនជាតិដើមភាគតិច ក្របខណ្ឌការពារសង្គម និងបរិស្ថាន និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃជាប់ជានិច្ច។