រាជដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានទទួលថវិកាពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងសហគមន៍អឺរ៉ុប (EU) ដើម្បីអនុវត្តគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ហៅកាត់ថាគម្រោង SAAMBAT។ ទិសដៅគម្រោងគឺ “ដើម្បីកាត់បន្ថយភាពក្រីក្រនិងពង្រឹងសន្តិសុខស្បៀង” ។
គោលបំណងនៃការអភិវឌ្ឍន៍របស់គម្រោងគឺ ដើម្បីបង្កើនផលិតភាពរបស់ យុវជន សហគ្រាស និងសេដ្ឋកិច្ច នៅតំបន់ជនបទ។ គម្រោងមានសមាសភាគ២គឺៈ ១. ហេដ្ឋារចនាសម្ព័ន្ធខ្សែសង្វាក់ផលិតកម្ម និង ២. ជំនាញ បច្ចេកវិទ្យា និងសហគ្រាស។
សមិទ្ធផលសំខាន់ៗចំនួន២ គឺ ១. ប្រជាជនក្រីក្រនៅជនបទទទួលបានអត្ថប្រយោជន៍តាមរយៈកំណើននៃការចូលរួមទីផ្សារ។ ២. សមត្ថភាពនៃផលិតកម្មរបស់ប្រជាជនក្រីក្រនៅជនបទមានការកើនឡើង។
រយៈពេលអនុវត្តន៍គម្រោងៈ គម្រោងចាប់ផ្តើមអនុវត្តន៍នៅថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០១៩ នឹងមានកាលបរិច្ឆេទបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២៥។ ថវិកាៈ ការប៉ាន់ប្រមាណគម្រោងសរុបមានថវិកាចំនួន ១៦២,៧៩ លានដុល្លារអាមេរិក។