អនុសមាសភាគ ២.៣ ផ្តោតលើការសិក្សាលទ្ធភាពសម្រាប់ទីផ្សារបោះដុំ សម្រាប់បន្លែអនាម័យ ការអភិវឌ្ឍន៍
វិស័យសេដ្ឋកិច្ចកសិកម្ម សម្រាប់កសិករ/ផលិតករ ខ្នាតតូច និងលទ្ធភាពពង្រីកប្រព័ន្ធអេកូឡូស៊ី (Eco system) សម្រាប់បច្ចេកវិទ្យាឌីជីថល។ អនុសមាភាគនេះក៍ស្វែងរកការបព្ជ្រាបចូលនៃប្រធានបទ ការប្រែប្រួលអាកាសធាតុ យេឌ័រ អាហារូបឋម និងយុវជននៅក្នុងក្របខណ្ឌ័គោលនយោបាយជាតិ។

តារាងធាតុចេញនៃសមាសភាគ ២.៣ ការសិក្សាយុទ្ធសាស្ត្រ ការស្រាវជ្រាវគោលនយោបាយ និងការអភិវឌ្ឍន៍កម្មវិធី:

ប្រភេទធាតុចេញ បរិមាណ
ពាក់កណ្តាលអាណត្តិវដ្ឋនៃគម្រោង ចុងបញ្ចប់អាណត្តិនៃគម្រោង
របាយការណ៍សិក្សា លទ្ធិភាពរបស់
ទីផ្សារបោះដុំ
ការសិក្សាបានបញ្ចប់
ឯកសារចំណេះដឹងសម្រាប់អ្នកនយោបាយ/អ្នកសម្រេចចិត្ត ២ ឯកសារ ៥ ឯកសារ

អនុសមាសភាគ ២.៣ ស្ថិតនៅក្រោមការគ្រប់គ្រង របស់អង្គភាពអនុវត្តគម្រោងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF-PIU) ដោយមានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) ជាដៃគូអនុវត្ត។ CPS សម្របសម្រួលជាមួយបណ្តាក្រសួង គណកម្មាធិការអន្តរក្រសួង និងក្រុមការងារបច្ចេកទេសនានា ដែលទទួលខុសត្រូវ លើវិស័យគោលនយោបាយពាក់ព័ន្ធនិមួយៗ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្តល់ការទ្រទ្រង់ដល់កិច្ចសម្របសម្រួលនឹងបណ្តាគម្រោងពាក់ព័ន្ធនានា ដើម្បីធានាឱ្យបានថា ធនធានសម្រាប់ការសិក្សាគោលនយោបាយ ត្រូវបានប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដោយបញ្ចៀសការត្រួតឬជាន់គ្នា និងដើម្បីពង្រឹងភាពឆ្លើយតបនយោបាយរបស់កម្មវិធីទាំងមូល។

អនុសមាសភាគ ២.៣ ក៍ទ្រទ្រង់ដល់ការសិក្សាគោលនយោបាយ និងស្រាវជ្រាវយុទ្ធសាស្ត្រពាក់ព័ន្ធ ទៅនឹងការពង្រឹង​ ផលិតភាពរបស់សេដ្ឋកិច្ចជនបទ ជាពិសេសលើខ្សែច្រវ៉ាក់តម្លៃរបស់កសិកម្ម សម្រាប់កសិករ និងផលិតករខ្នាតតូច។