គម្រោង សម្បត្តិ  “SAAMBAT” ផ្តោតការអនុវត្ត ទាំងនៅ ថ្នាក់ជាតិ និង នៅតាមតំបន់ ដែលជ្រើសរើសមួយចំនួន។ នៅក្នុងកំរិតមូលដ្ឋាន សមាសភាគទី ១ និង ២ អនុវត្តសកម្មភាពជាចម្បង នៅក្នុងតំបន់គោលដៅទាំង ៥០ ដែលហៅថា តំបន់ប៉ូលសេដ្ឋកិច្ច (EP)។ តំបន់ប៉ូលសេដ្ឋកិច្ចនិមួយៗ មានផ្ទៃដីលាតសន្ធឹង ប្រហាក់ប្រហែលស្មើមួយស្រុក ដែល មានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម ដោយកសិករខ្នាត តូច និង មានស្ថានភាពរូបវន្ត ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងផ្សារលក់ដូរ ឬ ផ្តោត ទៅលើខ្សែច្រវ៉ាក់តម្លៃកសិកម្មសំខាន់ៗណាមួយ។ គម្រោងក៍មានធាតុចេញ លើផ្នែកជំនាញ បច្ចេកវិទ្យាឌីជីថល និងសហគ្រាស និងធាតុចេញផ្សេងៗទៀត ស្របតាមសេចក្តីត្រូវការចាំបាច់នៅក្នុងប៉ូលសេដ្ឋកិច្ច។

អនុលោមតាមលក្ខណៈវិនិច្ឆ័យ ចែងនៅក្នុងឯកសារណែនាំសម្រាប់ការអនុវត្តរបស់គម្រោង សម្បត្តិ  “SAAMBAT” (ខែ មិថុនា ២០២០) តំបន់ប៉ូលសេដ្ឋកិច្ចបានជ្រើសរើសពីចំណោម តំបន់គោលដៅរបស់គម្រោង AIMS និង ASPIRE នៅក្នុងខេត្តទាំង ១២​ (ផែនទីខាងលើ)។