អនុសមាសភាគ ២.១ នឹងជួយដល់យុវជនជនបទ ក្នុងការក្រេបយកជំនាញបច្ចេកទេស ដើម្បីបង្កើនឱកាសការងារធ្វើប្រកបដោយផលិតផល តាមរយៈកម្មវិធីសិក្សា និង ការបណ្តុះបណ្តាលបច្ចេកទេស ឬការបណ្តុះបណ្តាលធុរៈកិច្ច និងយុវជនជនបទ ក្នុងការចាប់ផ្តើម សហគ្រាសខ្នាតតូច។

តារាងធាតុចេញដែលរំពឹងទុក សម្រាប់អនុសមាភាគ ២.១: ជំនាញសម្រាប់យុវជនជនបទ

ប្រភេទធាតុចេញ បរិមាណ
ពាក់កណ្តាលអាណត្តិវដ្ឋនៃគម្រោង ចុងបញ្ចប់អាណត្តិនៃគម្រោង
ចំនួនយុវជនជនបទទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេស ២,២៨០ នាក់ ៦,៨៤០ នាក់
ចំនួនសហគ្រិនវ័យក្មេងទទួលបានការបណ្តុះបណ្តាល និង បំប៉នណែនាំ ១៥០​ នាក់ ៥០០ នាក់

អនុសមាសភាគ ២.១ ជួយឧបត្ថមតម្លៃចំណាយដូចតទៅ៖

  • ចំណាយលើការជួយគាំទ្រដល់ការអភិវឌ្ឍន៍ជំនាញក្នុងវគ្គសិក្សារបស់យុវជនជនបទ នៅក្នុងកម្មវិធី បណ្តុះបណ្តាលជាតិ។
  • ចំណាយលើការជួយគាំទ្រដល់ ការបណ្តុះបណ្តាលរបស់យុវជន នៅក្នុង កម្មវិធីបណ្តុះ បណ្តាលថ្នាក់តំបន់ ដែល បានចាត់ទុកថាឆ្លើយតប ទៅនឹងចន្លោះភាពខ្វះខាតជំនាញចាំបាច់សម្រាប់សេដ្ឋកិច្ចជនបទ។
  • ចំណាយលើការបណ្តុះបណ្តាល និងបំប៉នណែនាំបន្ថែមដល់ យុវជនជនបទ ក្នុងការចាប់ផ្តើម ធុរៈកិច្ច របស់ខ្លួនតាមអភិក្រម “Rural business incubator” និង
  • ចំណាយលើក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស (SP2) ។