សមាសភាគទី២ ផ្តោតទៅលើការបង្កើតសមត្ថភាពផលិកម្ម របស់ប្រជាជនក្រីក្រនៅជនបទ។ យើងរំពឹងថាជាលទ្ធផលប្រជាជនជនបទ (ទាំងបុរសនិងស្ត្រី) និងក្រុមជនងាយរងគ្រោះ នឹងទទួលបានការងារធ្វើ ប្រកបដោយផលិតផលខ្ពស់ សហគ្រាសខ្នាតតូចនិងមធ្យមបានបង្កើតឡើង និង     បណ្តាតួរអង្គនៅក្នុងខ្សែច្រវ៉ាក់តម្លៃ នឹងបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ អង្គភាពអនុវត្តគម្រោង (PIU) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលខុសត្រូវសមាភាគទី២នេះ។

រូបភាពនៃការអភិវឌ្ឍន៍ជំនាញ និង សកម្មភាពកសាងសមត្ថភាពសហគ្រាសខ្នាតតូច និងមធ្យម (ប្រភពៈមូលនិធិ អភិវឌ្ឍជំនាញ (SDF) ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុឆ្នាំ ២០២១)

សមាសភាគ ២ ចែកចេញជា ៣ អនុសមាសភាគ ដូចជា:

អនុសមាសភាគ ២.១ ជំនាញសម្រាប់យុវជនជនបទ អនុសមាសភាគទី ២.២ បច្ចេកវិទ្យាសម្រាប់ខ្សែច្រវ៉ាក់តម្លៃ កសិកម្ម និង អនុសមាសភាគទី ២.៣ ការសិក្សាយុទ្ធសាស្ត្រ ការស្រាវជ្រាវគោលនយោបាយ និងការអភិវឌ្ឍន៍កម្មវិធី ។