គម្រោង SAAMBAT បានរួមចំណែកនូវនិរន្តភាពនៃកាត់បន្ថយភាពក្រីក្រពហុវិស័យ និងពង្រឹងសន្តិសុខស្បៀងនៅតំបន់ជនបទ នៃ ប្រទេស
កម្ពុជា តាមរយៈ ការបង្កើនផលិតកម្មនិងប្រាក់ចំណូលរបស់គ្រួសារ ស្ត្រីយុវជននិងក្រុមងាយរងគ្រោះ ដទៃទៀតព្រមទាំងគាំទ្រ ដល់សហគ្រាស
និងសេដ្ឋកិច្ច នៅតាមជនបទ។ គម្រោង SAAMBAT និងដៃគូទាំងអស់ ដើរតួជាវេទិកាមួយដែលរួមគ្នានូវការគាំទ្រដល់ កសិករ កម្មករក្រីក្រ
ប្រជាជនដែលមានប្រាក់ចំណូលទាបនៅតាមជនបទ និងជនងាយរងគ្រោះ តាមរយៈការបង្កើនផលិតផាពការងារ ទីផ្សារ និងបណ្តាញអាជីវកម្ម
ដោយផ្តល់នូវជំនាញពលកម្ម ដើម្បីចូលរួមក្នុងសេដ្ឋកិច្ចទំនើប និងសហគ្រាសជនបទ។
ការកសាងអភិក្រមដោយផ្អែកលើកម្មវិធី SAAMBAT សហការយ៉ាងជិតស្និទ្ធជាមួយគម្រោងលើក កម្ពស់វិស័យកសិកម្មនិង ភាពស៊ាំនៃ អាកាសធាតុ(ASPIRE) និង គម្រោងបង្កើនទីផ្សាររួមសម្រាប់សហគ្រាសខ្នាតតូច (AIMS) នៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ ចចំនួន ៥០ នៅក្នុងខេត្តចំនួន ១២ ។
គម្រោង SAAMBAT ក៏បង្កើតភាពជាដៃគូ និងការសហការគ្នាយ៉ាងរឹងមាំជាមួយ IFAD, EIB, EU និងគម្រោង ជនបទ ផ្សេងទៀត ដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាល រួមទាំងដៃគូអភិវឌ្ឍន៍ ផ្សេងៗទៀត ដែល ដឹកនាំ ដោយក្រសួងពាក់ព័ន្ធដូចជាក្រសួងអភិវឌ្ឍន៍ជនបទ (MRD) ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ (MAFF) ក្រសួងធនធានទឹកនិងឧតុនិយម (MoWRAM) ក្រសួងពាណិជ្ជកម្ម (MoC) និងក្រសួងបរិស្ថាន (MoE) ជាដើម ។ ល។