ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអ្នកសម្របសម្រួលគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ទូច ស៊ីផាត ប្រធានគ្រប់គ្រងគម្រោង, លោកអភិបាលរងស្រុក, លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងក្រុមការងារ (SP1) ចុះត្រួតពិនិត្យខ្សែផ្លូវ ០១ ខ្សែប្រវែង សរុប ៨,៣៧គីឡូម៉ែត្រ ដែលជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST), លូមូលកាត់ផ្លូវ ០៨កន្លែង ឆ្លងកាត់ភូមិចំនួន០៩ រួមមាន៖ ភូមិព្រៃសណ្ដែក, ក្រាំងរោង, ក្រាំងធ្នុង, ជ្រុងកើស, សំណរខ្មៅ, ឈើទាលបាក់, ក្រាំងដៃ, ត្រពាំងស្លា និងភូមិត្នោតជុំ ស្ថិតក្នុងឃុំព្រៃស្លឹក, ធ្លក និងឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ដែលចាប់ផ្តើមដំណើរការសាងសង់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ សម្រេចបានប្រមាណ ២៥ % ហើយគ្រោងបញ្ចប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានដឹកនាំក្រុមការងារចុះទៅត្រួតពិនិត្យការសាងសង់កំពង់ដរ ១កន្លែង ស្ថិតនៅក្នុងភូមិ ក្បាលពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវផងដែរ ៕
បន្ទាប់ពីត្រួតពិនិត្យការដ្ឋានសាសង់រួចមក ឯកឧត្តមក៏បានដឹកនាំកិច្ចប្រជុំ ជាមួយតំណាងអ្នកពាក់ព័ន្ធទទួលបន្ទុកអនុវត្តគម្រោងទាំងអស់សម្រេចបានលទ្ធផល ដូចខាងក្រោម៖
១.អាជ្ញាធរមូលដ្ឋានសន្យារៀបចំសណ្តាប់ធ្នាប់ និងចូលរួមសម្របសម្រួលជាមួយពលរដ្ឋដែលរស់នៅអមសងខាងផ្លូវដោយសន្តិវិធីដើម្បីជំរុញការងារឱ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់។
២.រកមធ្យោបាយគ្រប់ប្រភេទដើម្បីការពារការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
៣.ដាក់ស្លាកសញ្ញាបន្ថែមក្នុងតំបន់គ្រោះថ្នាក់ក្នុងពេលកំពុងស្ថាបនា។
៤.ឡានដឹកដីត្រូវបន្ថយល្បឿនយឺតៗ ពេលបើកបរឆ្លងកាត់ទីប្រជុំជន និងសាលារៀន។
៥.ស្រោយទឹកជាប្រចាំដើម្បីកាត់បន្ថយដីហុយក្នុងការធ្វើដំណើរដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
៦.ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មានការសប្បាយរីករាយ និងអបអរសារទរយ៉ាងខ្លាំងចំពោះសមិទ្ធផលទាំងនេះ ។
+7
See insights and ads
Boost post
All reactions:
You and 12 others