គម្រោង SAAMBAT គឺដើម្បី ការអភិវឌ្ឍន៏ដ៏ស៊ីជម្រៅសម្រាប់ប្រជាជនក្រីក្រនៅជនបទ តាមរយះការចូលរួមចំណែកដល់ ការដោះស្រាយ ឬសគល់ នៃបញ្ហាផលិតភាពទាប និងបញ្ហាកង្វះឱកាសសេដ្ឋកិច្ច នៅតាមទីជនបទ ជាពិសេសសម្រាប់យុវជន និងស្ត្រី លើផ្នែក៖
- បង្កើនផលិតភាពនៃពលកម្មកសិកម្ម នៅចំពោះមុខកង្វះខាតពលកម្មនៅជនបទ។
- បង្កើនឱកាសទទួលបាននូវជំនាញបច្ចេកវិទ្យា និងជំនាញប៉ិនប្រសព្វដទៃទៀត ទទួលបានធាតុចូលសម្រាប់ការដាំដុះផលិតផលកសិកម្ម និង ឱកាសទីផ្សារ ហិរញ្ញវត្ថុ និង សកម្មភាពនានានៅក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្ម។
- បង្កើនសេវាកម្ម ឬឱកាសមានការងារធ្វើ នៅតាមជនបទ ក្រៅពីការធ្វើស្រែចម្ការ។
- ដោះស្រាយហានិភ័យនៃការប្រែប្រួលអាកាសធាតុ និង ពង្រឹងនិងលើកតម្កើងសមភាពយេនឌ័រ។
សម្រាប់គម្រោង សម្បត្តិ “SAAMBAT” ប្រជាជនក្រីក្រនៅតាមទីជនបទរួមមាន កសិករខ្នាតតូចដែលមានដីធ្លីតិចតួច និង ប្រជាជន ដែលគ្មាន ដីធ្លី រស់នៅដោយពឹងអាស្រ័យលើការលក់កម្លាំងពលកម្ម។ ប្រជាជនក្រីក្រក៍រាប់បញ្ចូល ប្រជាជនដែលមានប្រាក់ចំណូលទាប ឬ ងាយរងគ្រោះពីការប្រែប្រួលនៃធាតុអាកាស និងវិបត្តិសេដ្ឋកិច្ច ដូច្នេះវាលើសពីប្រជាជនដែលមានបណ្ណ័សម្គាល់ភាពក្រីក្រ “ID-Poor Card”។
គម្រោងសម្បត្តិ “SAAMBAT” អាចនឹងជួយដល់ម្ចាស់អាជីវកម្ម ដែលមិនមែនជាអ្នកក្រ ពង្រីកមុខរបរ របស់ពួកគាត់ ដើម្បីបើក ឱកាសការងារ សម្រាប់ពលករ រួមមាន យុវជននិងយុវនារី ដែលមកពីគ្រួសារក្រីក្រ។