គម្រោង SAAMBAT មានគោលបំណងបង្កើននិរន្តរភាពនូវផលិតកម្មរបស់ គ្រួសារ យុវជន ស្ត្រី និងក្រុមងាយរងគ្រោះដទៃ ទៀតនៅតាមតំបន់ជនបទ ព្រមទាំងគាំទ្រដល់សហគ្រាស និងសេដ្ឋកិច្ចជនបទ សម្រាប់ការងារនិងការបង្កើតប្រាក់ចំណូលតាមរយៈ ការធ្វើអន្តរាគមន៍វិនិយោគសំខាន់ៗនៅក្នុងៈ
*ហេដ្ឋារចនាសម្ព័ន្ធជនបទដែលមាននិរន្តរភាពនិងភាពស៊ាំនៃអាកាសធាតុ – ការធ្វើឱ្យប្រសើរឡើងនូវផ្លូវជនបទ ការឆ្លងសាឡាង ទីផ្សារជនបទ និងចំណុចប្រមូលផ្តុំផលិតកសិកម្ម និងការពង្រឹងសមត្ថភាពសម្រាប់ការគ្រប់គ្រងធនធាន។
* ពង្រឹងជំនាញនិងភាពជាសហគ្រិនសម្រាប់ យុវជន និងគ្រួសារដែលក្រីក្រនិងងាយរងគ្រោះ
* បង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងសេដ្ឋកិច្ចជនបទ។
* ដោះស្រាយឬសគល់នៃបញ្ហារនៃវិសមភាពយេនឌ័រ
* រៀបចំបណ្តាញនិងភ្ជាប់ខ្សែច្រវ៉ាក់បញ្ចូលគ្នា (AIMS និង ASPIRE) ។
លទ្ធផលរំពឹងជាបឋម សម្រេចបាននូវថ្លៃទាបសម្រាប់ផលិតកម្មនិងប្រតិបត្តិការ បង្កើនពាណិជ្ជកម្មនិង ដំណើការ បង្កើនផលិតភាពការងារ និងការបង្កើនការវិនិយោគឯកជននិងសាធារណៈ និងឱកាសសេដ្ឋកិច្ចសម្រាប់គ្រួសារក្រីក្រនិងងាយរងគ្រោះ ជាពិសេសសម្រាប់ ស្ត្រី យុវជន និងជនជាតិដើមភាគតិច។