គម្រោង សម្បត្តិ  “SAAMBAT” គឺបានរៀបចំឡើង ដើម្បីឱ្យធ្វើការស្របតាម អភិក្រមកម្មវិធី​​ គឺជារបៀបសម្របសម្រួលការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល និងបណ្តាដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចគោលបំណងរួមគ្នា។

រូបភាពស្តីពីតួនាទីរបស់ SAAMBAT នៅក្នុងកម្មវិធីរួមរបស់ជាតិសម្រាប់ការអភិវឌ្ឍន៍ជនបទ (ប្រភព៖ ឯកសារណែនាំសម្រាប់ការអនុវត្តគម្រោង SAAMBAT ខែមិថុនា ឆ្នាំ ២០២១)

ការរៀបចំ និងប្រព្រឹត្តទៅនៃគម្រោង សម្បត្តិ  “SAAMBAT”

ក្រសួងអភិវឌ្ឍន៍ជនបទ ជាស្ថាប័នប្រតិបត្តិរបស់គម្រោង និង ទទួលខុសត្រូវក្នុងការអនុវត្តន៍ សមាសភាគទី១ – ហេដ្ឋារចនាសម្ព័នខ្សែច្រវ៉ាក់តម្លៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាស្ថាប័នអនុវត្តគម្រោង និងដឹកនាំសម្របសម្រួលសមាសភាគទី២ – ជំនាញ បច្ចេកវិទ្យា និង សហគ្រាសភាព ព្រមទាំងអនុសមាសភាគទាំងបី។

តារាងអំពីសមាសភាគ និងអនុសមាសភាគរបស់គម្រោងសម្បត្តិ  “SAAMBAT”

សមាសភាគ និងអនុសមាសភាគ ស្ថាប័នទទួលខុសត្រូវ
សមាសភាគ ១ ហេដ្ឋារចនាសម្ព័នខ្សែច្រវ៉ាក់តម្លៃ ក្រសួងអភិវឌ្ឍន៍ជនបទ ការិយាល័យគ្រប់គ្រងគម្រោង (MRD/PMU)
អនុសមាសភាគ ១.១ ហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ ការិយាល័យគ្រប់គ្រងគម្រោង (MRD/PMU)
អនុសមាសភាគ ១.២ ហេដ្ឋារចនាសម្ព័នខ្សែច្រវ៉ាក់តម្លៃកសិកម្មឯទៀត (ទីផ្សារជនបទ កន្លែងប្រមូលទិញលក់ និងកន្លែងទូកដរ) ក្រសួងអភិវឌ្ឍន៍ជនបទ ការិយាល័យគ្រប់គ្រងគម្រោង (MRD/PMU)
សមាសភាគ ២ ជំនាញ បច្ចេកវិទ្យា និង សហគ្រាស ការិយាល័យអនុវត្តគម្រោង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF-PIU)
អនុសមាសភាគ ២.១ ជំនាញសម្រាប់ យុវជន/យុវនារី និងសហគ្រាសជនបទ អង្គភាពអភិវឌ្ឍន៍ជំនាញ (MEF/SDU)
អនុសមាសភាគ ២.២ បច្ចេកវិទ្យាឌីជីថល និងសហគ្រាស សម្រាប់ខ្សែច្រវ៉ាក់តម្លៃកសិកម្ម មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មីតេជោ (TSC)
អនុសមាសភាគ ២.៣ ការសិក្សាយុទ្ធសាស្ត្រ ស្រាវជ្រាវគោលនយោបាយ និង អភិវឌ្ឍន៍កម្មវិធី មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនយោបាយ (CPS)
សមាសភាគ ៣ ការងារគ្រប់គ្រងគម្រោង
អនុសមាសភាគ ៣.១ ការងារគ្រប់គ្រងគម្រោងនៅក្រសួងអភិវឌ្ឍន៍ជនបទ ការិយាល័យគ្រប់គ្រងគម្រោង (MRD-PMU) ក្រសួងអភិវឌ្ឍន៍ជនបទ ការិយាល័យគ្រប់គ្រងគម្រោង (MRD-PMU)
អនុសមាសភាគ ៣.២ ការងារគ្រប់គ្រងគម្រោង នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការិយាល័យអនុវត្តគម្រោង (MEF-PIU) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការិយាល័យអនុវត្តគម្រោង (MEF-PIU)

គម្រោង សម្បត្តិ  “SAAMBAT” មានដៃគូរសហការណ៍ជាច្រើនទៀត។ សូមចុចនៅទីនេះដើម្បីទទួលបញ្ជីដៃគូររបស់គម្រោង។