អនុសមាសភាគ ២.២ នឹងជួយដល់តួអង្គសំខាន់ ក្នុងខ្សែច្រវ៉ាក់តម្លៃនៅជនបទ ក្នុងការប្រើប្រាស់    បច្ចេកវិទ្យាឌីជីថល តាមរយៈការគាំទ្រ របស់មជ្ឈមណ្ឌលធុរកិច្ចថ្មី”តេជោ” (TSC) រាជរដ្ឋាភិបាលកម្ពុជា តាមបណ្តាញប្រព័ន្ធកសិកម្មខ្មែរ (KAS)។ ការងារនេះរួមមាន ប្រព័ន្ធឌីជីថលបើកចំហរ មូលនិធីឈ្មោះChallenge Fund និងយុទ្ធនាការផ្សព្វផ្សាយ ជូនដល់អ្នកទទួលផល កំណត់ដោយគម្រោង ASPIRE និង AIMS។

តារាងនៃធាតុចេញដែលរំពឹងទុកសម្រាប់អនុសមាភាគ ២.២: បច្ចេកវិទ្យាសម្រាប់ខ្សែច្រវ៉ាក់តម្លៃកសិកម្ម

ប្រភេទធាតុចេញ បរិមាណ
ពាក់កណ្តាលអាណត្តិវដ្ឋនៃគម្រោង ចុងបញ្ចប់អាណត្តិនៃគម្រោង
ចំនួនបុគ្គលទទួលបានការបណ្តុះបណ្តាលអករកម្មឌីជីថល និងជំនួយដល់ការទទួលយកទៅប្រើប្រាស់ បច្ចេកវិទ្យា (៥០% ជាស្ត្រី) ១,៥០០ នាក់ ៥,០០០ នាក់
ចំនួនបុគ្គល បានចូលរួមអនុគម្រោង ជម្រុញការយកមកប្រើប្រាស់បច្ចេកវិទ្យា (៥០% ជាស្ត្រី) ១,៥០០ នាក់ ៥,០០០ នាក់
ប្រព័ន្ធស្នូល KAS បានបង្កើត
ចំនួន Apps គន្លឺះបានបង្កើត ២ ប្រព័ន្ធ ៥ ប្រព័ន្ធ
ចំនួនអ្នកប្រើប្រាស់ Apps ៥,០០០ នាក់ ១២,៥០០ នាក់
ចំនួន Apps បានទទួលគាំទ្រពី Challenge Fund ១០
ចំនួនអ្នកប្រើប្រាស់ Apps ដែលបង្កើតដោយមូលនិធិ Challenge Fund ១២,៥០០

Apps អទិភាពរបស់បណ្តាញប្រព័ន្ធកសិករខ្មែរ (KAS) ត្រូវឈរលើ ឧទាហរណ៍គម្រូនៃ Apps បច្ចេកវិទ្យាឌីជីថល សម្រាប់កសិករខ្នាតតូចខ្សែច្រវ៉ាក់តម្លៃ និង សេដ្ឋកិច្ចជនបទ ដែលធ្លាប់ទទួលបានជោគជ័យពិតៗ នៅប្រទេសដ័ទៃ​ ឬក៍បានសាកល្បងនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវការពង្រីកបន្ថែម ឬក៍មានសក្តានុពលក្នុងការរីកចម្រើនបន្ថែមទៀត តាមរយៈការដោះស្រាយបញ្ហាជាក់លាក់ណាមួយនៅក្នុងសេដ្ឋកិច្ចជនបទនៅកម្ពុជា។

រូបភាពនៃកិច្ចប្រជុំស្វែងរកការប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទចល័ត និង Apps ជម្រុញទេសចរណ៍សហគមន៍ (ប្រភពៈ SDF, MEF ២០២០)