អនុសមាសភាគ ២.១ នឹងជួយដល់យុវជនជនបទ ក្នុងការក្រេបយកជំនាញបច្ចេកទេស ដើម្បីបង្កើនឱកាសការងារធ្វើប្រកបដោយផលិតផល តាមរយៈកម្មវិធីសិក្សា និង ការបណ្តុះបណ្តាលបច្ចេកទេស ឬការបណ្តុះបណ្តាលធុរៈកិច្ច និងយុវជនជនបទ ក្នុងការចាប់ផ្តើម សហគ្រាសខ្នាតតូច។
តារាងធាតុចេញដែលរំពឹងទុក សម្រាប់អនុសមាភាគ ២.១: ជំនាញសម្រាប់យុវជនជនបទ
ប្រភេទធាតុចេញ | បរិមាណ | |
ពាក់កណ្តាលអាណត្តិវដ្ឋនៃគម្រោង | ចុងបញ្ចប់អាណត្តិនៃគម្រោង | |
ចំនួនយុវជនជនបទទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេស | ២,២៨០ នាក់ | ៦,៨៤០ នាក់ |
ចំនួនសហគ្រិនវ័យក្មេងទទួលបានការបណ្តុះបណ្តាល និង បំប៉នណែនាំ | ១៥០ នាក់ | ៥០០ នាក់ |
អនុសមាសភាគ ២.១ ជួយឧបត្ថមតម្លៃចំណាយដូចតទៅ៖
- ចំណាយលើការជួយគាំទ្រដល់ការអភិវឌ្ឍន៍ជំនាញក្នុងវគ្គសិក្សារបស់យុវជនជនបទ នៅក្នុងកម្មវិធី បណ្តុះបណ្តាលជាតិ។
- ចំណាយលើការជួយគាំទ្រដល់ ការបណ្តុះបណ្តាលរបស់យុវជន នៅក្នុង កម្មវិធីបណ្តុះ បណ្តាលថ្នាក់តំបន់ ដែល បានចាត់ទុកថាឆ្លើយតប ទៅនឹងចន្លោះភាពខ្វះខាតជំនាញចាំបាច់សម្រាប់សេដ្ឋកិច្ចជនបទ។
- ចំណាយលើការបណ្តុះបណ្តាល និងបំប៉នណែនាំបន្ថែមដល់ យុវជនជនបទ ក្នុងការចាប់ផ្តើម ធុរៈកិច្ច របស់ខ្លួនតាមអភិក្រម “Rural business incubator” និង
- ចំណាយលើក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស (SP2) ។