ធាតុចេញរំពឹងទុករបស់សមាសភាគទី ១.២ រួមមាន ផ្សារជនបទ កន្លែងប្រមែប្រមូលផលិតផល កំពង់ដរ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។

តារាងនៃទិសដៅ រូបវន្តសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដទៃទៀត​ របស់គម្រោង SAAMBAT:

ប្រភេទធាតុចេញ បរិមាណ
ពាក់កណ្តាលអាណត្តិវដ្ឋនៃគម្រោង ចុងបញ្ចប់អាណត្តិនៃគម្រោង
ពង្រឹងទីផ្សាជនបទ ១៥ ផ្សារ ៥០ ផ្សារ
កន្លែងប្រមែប្រមូលកសិផល កំពង់ដរ ១០ កន្លែង ២៥ កន្លែង

 

ផ្សារទិសដៅអាចមានរចនាសម្ព័ន្ធគ្រប់គ្រងផ្សេងៗគ្នាដូចជាផ្សាររដ្ឋតែសេវាគ្រប់គ្រងដោយវិស័យឯកជន។ ផ្សារបែបនេះអាចយកមកពិចារណាដរាបណា ដីកន្លែងសាងសង់ជាដីរបស់សាធារណៈ និងសំណងសាងសង់ដោយគម្រោងគឺជាទ្រព្យសម្បត្តិសាធារណៈ។

កន្លែងប្រមែប្រមូលកសិផល គឺអាចសាងសងស្របតាមតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋានសម្រាប់ ប្រមូលទិញ លាងសម្អាតអនាម័យ វិចខ្ចប់ ព្រមទាំងកន្លែងរក្សាទុកកសិផលខ្សែរច្រវ៉ាក់តម្លៃដែលបានជ្រើសរើស។ រាល់កន្លែងប្រមែប្រមូល អាចដំណើរការគ្រប់គ្រងដោយ អង្គការ ឬសហករណ៍របស់អ្នកទទួលផល។ នៅក្នុងករណីខ្លះគម្រោងអាចគាំទ្រ កន្លែងប្រមែប្រមូល របស់ក្រុមពាណិជ្ជករ សហគ្រាសខ្នាតតូច និងមធ្យម។ គម្រោងអាចគាំទ្រ ការជួសជុល/ពង្រឹងកំពង់ដរទៅទីកន្លែងដែលចាំបាច់សម្រាប់ការដឹកជញ្ជូន ធាតុចូល និងកសិផល។ ជាធម្មតាគម្រោងអាចចេញថ្លៃជួសជុល/សាងសង់ កន្លែងឡើងចុះកំពង់ដរ (កន្លែងអ្នកធ្វើដំណើរ និងរថយន្តឡើង និងចុះពីទូកដរ/សាឡាង)។

សូមអាន Project Implementation Manualនៅទីនេះ។