អនុសមាសភាគទី ១.១: ជួយដល់ការពង្រឹងទៅលើផ្លូវជនបទដែលមានស្រាប់ ដែលចាំបាច់សម្រាប់ខ្សែច្រវ៉ាក់កសិកម្មរបស់គម្រោង AIMS និង ASPIRE ក៍ដូចសម្រាប់គម្រោង កម្មវិធីអភិវឌ្ឍ និងសេដ្ឋកិច្ចជនបទ។
តារាងនៃទិសដៅ រូបវន្តសម្រាប់ប្រភេទនៃផ្លូវជនបទ របស់គម្រោង SAAMBAT:
ប្រភេទធាតុចេញ | បរិមាណ | |
ពាក់កណ្តាលអាណត្តិវដ្ឋនៃគម្រោង | ចុងបញ្ចប់អាណត្តិនៃគម្រោង | |
ផ្លូវក្រាលដោយកៅស៊ូពីជាន់ ឬក្រាលដោយបេតុង | ១៥០ គ.ម | ៦៥០ គ.ម |
ផ្លូវលំជនបទក្រាលគ្រួសក្រហម | ៦០ គ.ម | ១៥០ គ.ម |
គម្រោងប្លង់របស់ផ្លូវជនបទ ត្រូវគិតគូរពីផលប៉ះពាល់ពីហានិភ័យ ប្រែប្រួលអាកាសធាតុ នាពេលបច្ចុប្បន្ន នឹងទៅអនាគត ដូចជាគ្រោះទឹកជំនន់ ការបាត់ស្រុតដី ឬភាពរេចរឹល។ គម្រោងនឹងប្រើការរចនាបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ដែលមានតម្លៃនិងប្រសិទ្ធភាពសមរម្យ។
សម្រាប់ប្រភេទផ្លូវកៅស៊ូ (DBST) និងផ្លូវក្រាលបេតុង គម្រោងនឹងរៀបចំឱ្យមានការសិក្សាត្រួតពិនិត្យលើស្ថានភាពសុវត្ថភាព ផ្លូវថ្នល់ នៅពេលចាប់ផ្តើម សេចក្តីព្រាងនៃរចនាគម្រោងប្លង់ គម្រោងប្លង់ចុងក្រោយ និងក្រោយពេលសាងសង់រួចរាល់ស្របតាមនិយាមនៃការអនុវត្តល្អជាអន្តរជាតិ។
ការពង្រឹងសមត្ថភាពស្ថាប័ន និងថវិកាសម្រាប់ការថែទាំផ្លូវថ្នល់ ព្រមទាំងការធានាសុវត្ថភាពផ្លូវថ្នល់ គឺជាការងារគន្លឺះសម្រាប់ធានានិរន្តភាពរបស់ផ្លូវ និងផល់ប្រយោជន៍យូរអង្វែងរបស់អ្នកទទួលផល និងសុវត្ថភាពដងផ្លូវ។
សូមអានProject Implementation Manualនៅទីនេះ។