ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៣ លោក ទូច ស៊ីផាត អគ្គនាយករង រដ្ឋាបាលនិងហិរញ្ញវត្ថុ និងជាអ្នកគ្រប់គ្រងគម្រោង SAAMBAT បានដឹកនាំអ្នកជំនាញផ្នែកវាស់វែងលទ្ធផលនិងវាយតម្លៃគម្រោង (Measurement&Evaluation) ទៅចូលរួមបេសកកម្មរបស់ IFAD ដើម្បីគាំទ្រការអនុវត្តគម្រោង “កសិកម្មដើម្បីអាហារូបឋម ជំហាន២ (AFN2)” អនុវត្តដោយក្រសួងកសិកម្ម និងរុក្ខាប្រម៉ាញ់ នៃប្រទេសឡាវ ដែលទទួលហិរញ្ញប្បទានពី IFAD។

នៅក្នុងបេសកកម្មនេះ មានកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោង, ពិនិត្យលើយន្តការសម្របសម្រួលនិងគ្រប់គ្រងគម្រោង, ផែនការសកម្មភាព, ការកំណត់ក្រុមអ្នកទទួលផលគោលដៅ និងប្រព័ន្ធវាស់វែលលទ្ធផល និងវាយតម្លៃគម្រោង នៅទីក្រុងវៀងច័ន្ទ និងចុះទៅជួបជុំជាមួយអង្គភាពអនុវត្តគម្រោង
នៅខេត្តឧត្តមសៃ ស្រុកឡា និងស្រុកខាវ ព្រមទាំងចុះទៅជួបប្រជាជននៅតាមភូមិមួយចំនួន។