គម្រោង សម្បត្តិ “SAAMBAT” គឺបានរៀបចំឡើង ដើម្បីឱ្យធ្វើការស្របតាម អភិក្រមកម្មវិធី គឺជារបៀបសម្របសម្រួលការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល និងបណ្តាដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចគោលបំណងរួមគ្នា។
ការរៀបចំ និងប្រព្រឹត្តទៅនៃគម្រោង សម្បត្តិ “SAAMBAT”
ក្រសួងអភិវឌ្ឍន៍ជនបទ ជាស្ថាប័នប្រតិបត្តិរបស់គម្រោង និង ទទួលខុសត្រូវក្នុងការអនុវត្តន៍ សមាសភាគទី១ – ហេដ្ឋារចនាសម្ព័នខ្សែច្រវ៉ាក់តម្លៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាស្ថាប័នអនុវត្តគម្រោង និងដឹកនាំសម្របសម្រួលសមាសភាគទី២ – ជំនាញ បច្ចេកវិទ្យា និង សហគ្រាសភាព ព្រមទាំងអនុសមាសភាគទាំងបី។
តារាងអំពីសមាសភាគ និងអនុសមាសភាគរបស់គម្រោងសម្បត្តិ “SAAMBAT”
សមាសភាគ និងអនុសមាសភាគ | ស្ថាប័នទទួលខុសត្រូវ | |
សមាសភាគ ១ | ហេដ្ឋារចនាសម្ព័នខ្សែច្រវ៉ាក់តម្លៃ | ក្រសួងអភិវឌ្ឍន៍ជនបទ ការិយាល័យគ្រប់គ្រងគម្រោង (MRD/PMU) |
អនុសមាសភាគ ១.១ | ហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ជនបទ | ក្រសួងអភិវឌ្ឍន៍ជនបទ ការិយាល័យគ្រប់គ្រងគម្រោង (MRD/PMU) |
អនុសមាសភាគ ១.២ | ហេដ្ឋារចនាសម្ព័នខ្សែច្រវ៉ាក់តម្លៃកសិកម្មឯទៀត (ទីផ្សារជនបទ កន្លែងប្រមូលទិញលក់ និងកន្លែងទូកដរ) | ក្រសួងអភិវឌ្ឍន៍ជនបទ ការិយាល័យគ្រប់គ្រងគម្រោង (MRD/PMU) |
សមាសភាគ ២ | ជំនាញ បច្ចេកវិទ្យា និង សហគ្រាស | ការិយាល័យអនុវត្តគម្រោង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF-PIU) |
អនុសមាសភាគ ២.១ | ជំនាញសម្រាប់ យុវជន/យុវនារី និងសហគ្រាសជនបទ | អង្គភាពអភិវឌ្ឍន៍ជំនាញ (MEF/SDU) |
អនុសមាសភាគ ២.២ | បច្ចេកវិទ្យាឌីជីថល និងសហគ្រាស សម្រាប់ខ្សែច្រវ៉ាក់តម្លៃកសិកម្ម | មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មីតេជោ (TSC) |
អនុសមាសភាគ ២.៣ | ការសិក្សាយុទ្ធសាស្ត្រ ស្រាវជ្រាវគោលនយោបាយ និង អភិវឌ្ឍន៍កម្មវិធី | មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនយោបាយ (CPS) |
សមាសភាគ ៣ | ការងារគ្រប់គ្រងគម្រោង | |
អនុសមាសភាគ ៣.១ | ការងារគ្រប់គ្រងគម្រោងនៅក្រសួងអភិវឌ្ឍន៍ជនបទ ការិយាល័យគ្រប់គ្រងគម្រោង (MRD-PMU) | ក្រសួងអភិវឌ្ឍន៍ជនបទ ការិយាល័យគ្រប់គ្រងគម្រោង (MRD-PMU) |
អនុសមាសភាគ ៣.២ | ការងារគ្រប់គ្រងគម្រោង នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការិយាល័យអនុវត្តគម្រោង (MEF-PIU) | ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការិយាល័យអនុវត្តគម្រោង (MEF-PIU) |
គម្រោង សម្បត្តិ “SAAMBAT” មានដៃគូរសហការណ៍ជាច្រើនទៀត។ សូមចុចនៅទីនេះដើម្បីទទួលបញ្ជីដៃគូររបស់គម្រោង។